Sunday, May 4, 2014

គុណសម្បត្តិ​ និងគុណវិបត្តិនៃការប្រើប្រាស់ប្រព័ន្ធពឥមាន

គុណសម្បត្តិ និងគុណវិត្តិនៃការប្រើប្រាស់ប្រព័ន្ធព័ត៌មាន
​   គុណវិសម្បត្តិនៃការប្រើប្រាស់ប្រព័ន្ធព័ត៏មានរួមមានៈ
-​ ប្រព័ន្ធព័ត៏មានអាចធ្វើការគណនា ឫដំណើរការសន្លឹកការងារលឿនជាងមនុស្ស ៖ដូចជាការ ត្បាញក្រណាត់ដោយប្រើប្រាស់ម៉ាស៊ីនមានភាពឆាប់រហ័សជាងការប្រើ ពលកម្មមនុស្សមានធ្វើអោយការងារមានដំណើរការលឿន។
- ប្រព័ន្ធព័ត៏មានអាចជួយក្រុមហ៊ុនរៀនសូត្របានច្រើនអំពីលក្ខណ្ឌទិញលក់ ហើយនឹងការ និយមចូល​ចិត្តរបស់អតិថិជនរបស់ពូកគេ៖ដូចជាការ Post ផលិផលមួយក្នុង Facebook ថាតើមានអ្នកចូលចិត្ត និងមិនពេញចិត្តចំនូនប៉ុន្មាន។
- ប្រព័ន្ធព័ត៏មានអាចផ្តល់អោយប្រសិទ្ធភាពថ្មីតាមរយៈសេវា ដូចជា ATM អតិថិជនអាចដកប្រាក់បានគ្រប់ពេល និងមិនចាំបាច់ប្រើបុគ្គលិក Telephone System ទំនាក់ទំនងបានលឿន និងការប្រើឧបករណ៍ស្ទង់ធាកាសធាតុដោយប្រើប្រព័ន្ធ។
- ប្រព័ន្ធព័ត៌មានអាចជួយអោយមានប្រសិទ្ធភាពខ្ពស់ក្នុងការវះកាត់, វិទ្យុសាស្រ្ត និងពិនិត្យជំងឺ៖ គឺជាការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការពិនិត្យរកជំងឺមានភាពច្បាស់លាស់ និងឆាប់រហ័ស។
- ចែកចាយព័ត៌មានបានទាន់ពេលទៅកាន់មនុស្សរាប់លាននាក់ទូទាំងពិភពលោក៖ ការ Post ព័ត៌មានក្នុង Website ដែលមនុស្សរាប់លាននាក់អាចមើលឃើញ។
    គុណវិបត្តិនៃការប្រើប្រាស់ប្រព័ន្ធព័ត៌មានរួមមានៈ
- កាត់បន្ថយការងារដោយសារសកម្មភាពស្វ័យប្រវត្តិដែលពីមុនធ្វើដោយមនុស្ស៖ ការប្រើប្រព័ន្ធ បច្ចេកវិទ្យាគឺធ្វើការបានច្រើន ហើយឆាប់រហ័សដូចនេះក្រហ៊ុនត្រូវធ្វើការកាត់បន្ថយបុគ្គលិក។
- អាចអនុញ្ញាតអោយក្រុមហ៊ុនប្រមូលព័ត៌មានរបស់បុគ្គលម្នាក់បាន ដែលបំពាននូវបុគ្គលភាពរបស់ពួគគេ៖ ការប្រមូលព័ត៌មានរបស់មនុស្សម្នាក់មកចែកចាយក្នុងបណ្តាញព័ត៌មានធ្វើអោយប៉ះពាល់ដល់បុគ្គលភាព។
- ត្រូវបានគេប្រើក្នុងសកម្មភាពជាប្រចាំថ្ងៃដែលប្រព័ន្ធខាងក្រៅអាចបណ្តាលអោយក្រុមហ៊ុនបង្អាក់
ឬក៏សេវាដឹកជញ្ជូន ហើយនឹងប្រព័ន្ធទំនាក់ទំនងអាក់ដំណើរការទាំងមូល៖ រោងចក្រផលិតទឹកសុទ្ធមួយកំពុងដំណើរការផលិតស្រាប់តែ Error ម៉ាស៊ីនដូចនេះនាំអោយចង្វាក់ផលិតកម្មមានបញ្ហាភ្លាម។
- ការប្រើប្រាស់លើសលុបនៃប្រព័ន្ធព័ត៌មានបណ្តាលអោយមានសម្ពាធផ្លូវចិត្ត ភាពស្មុកស្មាញនឹង បច្ចេកវិទ្យា និងបញ្ហាសខភាព៖ ពុំសូវមានទំនាក់ទំនងរវាងមនុស្ស និងមនុស្សអាចធ្វើអោយមាន  Stress​ និងប៉ះពាល់ដល់សុខភាព។
- Internet ត្រូវបានគេប្រើប្រាស់ដើម្បីចែកចាយ Software ​ខុសច្បាប់គ្មានច្បាប់កម្មសិទ្ធិបញ្ញា៖ ដូចជាការលួចកម្មវីធី Computer និង Download សៀវភៅជាដើម។


0 comments:

Post a Comment