Tuesday, February 11, 2014

ប័ណ្ណឥណពន្ធ​វីសាកាណាឌីយ៉ា

កាត Master & Visa
កាត Master & Visa គឺជាប្រភេទប័ណ្ណឥណទានដែលគេពេញនិយមនិងទទួលស្គាល់ទូទាំងពិភពលោក។ ធនាគារកាណាឌីយ៉ាគឺជាធនាគារ តែមួយគត់ក្នុងប្រទេសកម្ពុជា ដែលទទួលបានសិទ្ធិក្នុងការចេញអោយប្រើប្រាស់ និងទទួលយកកាត Master & Visa។ ភាពងាយស្រួល បំផុតនោះគឺលោកអ្នកគ្រាន់តែបំពេញនូវទំរង់បែបបទស្នើសុំនោះលោកអ្នកនឹងទទួលបាននូវប័ណ្ណឥណទានជាមួយនឹងភាពកោតសរសើរ និង សុវត្ថិភាពខ្ពស់នៅរាល់ ពេលដែលលោកអ្នកធ្វើដំណើរជុំវិញពិភពលោក។
ពត៌មានសំខាន់
  • លោកអ្នកត្រូវអញ្ជើញមកយកប័ណ្ណ និងលេខសំងាត់ផ្ទាល់ខ្លួននៅមជ្ឈមណ្ឌលប័ណ្ណឥណទាន ទីស្នាក់ការកណ្តាលនៃ ធនាគារ កាណាឌីយ៉ា ឬ តាមបណ្តាលសាខានៃធនាគារកាណាឌីយ៉ា នៅពេលដែល ប័ណ្ណឥណទានរបស់លោកអ្នកត្រូវបានរៀបចំរួចរាល់។
  • ក្រោយពីទទួលប័ណ្ណឥណទានពីធនាគារ លោកអ្នកគឹជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះប័ណ្ណ ឥណទានរបស់លោកអ្នក។ គួរកត់ សំគាល់ថាប័ណ្ណឥណទានប្រៀបដូចជាទឹកប្រាក់សុទ្ធ។
  • លេខសំងាត់ (PIN) នៃប័ណ្ណឥណទានរបស់លោកអ្នកត្រូវរក្សាអោយបានត្រឺមត្រូវ ចៀសវាងទុកលេខ សំងាត់នៅជាប់នឹងកាត។ នៅពេលដែលសង្ស័យថា លេខសំងាត់របស់លោកអ្នកត្រូវបានគេដឺង សូមជូនដំណឺងមកធនាគារជាបន្ទាន់ ឬ លោកអ្នកអាច ប្តូរលេខសំងាត់ (PIN) ថ្មីដោយខ្លួនឯងតាម ATM ណា មួយរបស់ធនាគារក៏បាន។
  • រាល់ករណីនៃការស្នើសុំលេខសំងាត់ថ្មីពីធនាគារ លោកអ្នកត្រូវបង់ថ្លៃសេវាកម្មចំនួន $១០។
  • រាល់ការចំណាយរបស់លោកអ្នកលើរបាយការណ៌ប្រចាំខែដែលលោកអ្នកបានទទួល សូមមេត្តាទូទាត់ អោយបានមុនពេលកំណត់ បើមិនដូច្នោះទេ លោកអ្នកនឹងត្រូវទទួលខុសត្រូវលើការពិន័យនៃការបង់ យឺត និង ការប្រាក់។​
  • ក្នុងករណីប័ណ្ណឥណទានរបស់លោកអ្នកត្រូវបានលួចចំលង ម្ចាស់ប័ណ្ណត្រូវទទួលខុសត្រូវ និង បង់នូវ រាល់ការចំនាយទាំងអស់។
លក្ខខ័ណ្ឌតំរូវ
  • អ្នកស្នើសុំត្រូវមានអាយុយ៉ាងតិច ១៨ឆ្នាំ សំរាប់ការស្នើសុំប័ណ្ណឥណទានមេ និងតិចបំផុតអាយុ ១៦ឆ្នាំ សំរាប់ការស្នើសុំប័ណ្ណ ឥណទានរង។​
  • អ្នកស្នើសុំត្រូវមានគណនីប្រាក់បញ្ញើមានកាលកំណត់ (Fixed Deposit) យ៉ាងតិចរយៈពេល៦ខែ ជាមួយនឹងធនាគារ រឺគណនីសន្សំដែល ត្រូវបានអនុញ្ញាតិអោយធនាគារព្យួរទុក (Block) សំរាប់ធនាការប្រើ ប្រាស់ប័ណ្ណឥណទាន។
  • កំរិតឥណទានដែលផ្តល់ជូន គឹស្មើនឺង ៨០% នៃទឹកប្រាក់ដែលបានតំកល់
  • ឯកសារចាំបាច់ត្រូវមាន:
        - រូបថត (4*6) ចំនួន២សន្លឺក សំរាប់អ្នកស្នើសុំនីមួយៗ
        - ភ្ជាប់ជាមួយនូវច្បាប់ចំលងនៃអត្តសញ្ញាណប័ណ្ណ​ ឬ លិខិតឆ្លងដែន (ឬ សំបុត្រកំណើត ចំពោះអ្នក ស្នើសុំប័ណ្ណឥណទានរង)
  • ចំពោះករណីអ្នកស្នើសុំជាជនបរទេស ត្រូវភ្ជាប់មកជាមួយនូវច្បាប់ចំលងនៃលិខិតឆ្លងដែនដែលមានសុពលភាពទិដ្ឋាការចូលក្នុង ប្រទេសកម្ពុជាយ៉ាងតិចបំផុតរយៈពេល ១ខែ និង ត្រូវភ្ជាប់លិខិតបញ្ជាក់ ការងារ មុខតំណែង ដែលចេញដោយនិយោជកក្រុមហ៊ុន ប្រសិនបើមាន
លក្ខណៈនៃការប្រើប្រាស់កាត
Master / VisaCard Gold:
កាត gold របស់លោកអ្នកអាចចាយបានខ្ពស់បំផុត ៥០០០ដុល្លា ក្នុងមួយថ្ងៃ ហើយក្នុងមួយប្រតិបត្តិការ អាចចាយខ្ពស់បំផុតត្រឹមតែ ៣០០០ដុល្លា ប៉ុណ្ណោះ

Master / VisaCard Classic:
កាត classic របស់លោកអ្នកអាចចាយបានខ្ពស់បំផុត ២៥០០ដុល្លា ក្នុងមួយថ្ងៃ ហើយក្នុងមួយប្រតិបត្តិការ អាច ចាយខ្ពស់បំផុតត្រឹមតែ ១០០០​ដុល្លា ប៉ុណ្ណោះ

តំលៃសេវាប្រចាំឆ្នាំ

ប្រភេទកាតប័ណ្ណមេប័ណ្ណរង
Visa/MasterCard GoldUS$28US$18
Visa/Master Card ClassicUS$13US$8

របៀបទូទាត់

ប្រភេទកាតថ្ងៃចេញវិក័យប័ត្រថ្ងៃកាត់ Auto Payថ្ងៃពិន័យលើការបង់យឺត
Master CardJan 01Jan 05Jan 15
Visa CardJan 10Jan 15Jan 24

កំណត់សំគាល់

ទឺកប្រាក់ត្រូវតំកល់ (១ឆ្នាំ)
Visa/MasterCard Goldចាប់ពីUS$3,200
Visa/MasterCard ClassicUS$150 ដល់ US$3,199

កំរិតឥណទាន
Visa/MasterCard Goldចាប់ពីUS$2,500
Visa/MasterCard ClassicUS$100 ដល់ US$2,499

0 comments:

Post a Comment