Sunday, February 9, 2014

ប័ណ្ណឥណពន្ធ​វីសា​អេស៊ីលីដា

ប័ណ្ណឥណពន្ធ​វីសា​អេស៊ីលីដា


ដើម្បី​ផ្តល់​ភាព​ងាយស្រួល និង​បង្កើន​ជំនឿ​ទុកចិត្ត​ជូន​អតិថិជន​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ដក​ប្រាក់​និង​ទូទាត់​ចំណាយ​ផ្សេងៗ ធនាគារ​អេស៊ីលីដា មាន​សេចក្តី​សោមនស្ស​រីករាយ​សូម​ណែនាំ​នូវ​សេវា​ធនាគារ​អេឡិចត្រូនិក​ថ្មី​ ហៅ​ថា "ប័ណ្ណឥណពន្ធ​វីសា​អេស៊ីលីដា" ។
ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា គឺ​ជា​ប័ណ្ណ​ប្លាស្ទិក​អេឡិចត្រូនិក មាន​ប្រព័ន្ធ​បទដ្ឋាន EMV (Europay, Master និង VISA) / Memory Chip ដែល​បង្កើត​ឡើង​ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់​មិន​អាច​ក្លែង​បន្លំ​បាន ដោយ​មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​ពី​ស្ថាប័ន VISA និង​ប្រើប្រាស់​ប្រព័ន្ធ​និង​ស្លាក​សញ្ញា VISA ដែល​ធនាគារ​ចេញ​ប័ណ្ណ​ជូន​អតិថិជន​សម្រាប់​ធ្វើ​ប្រតិបត្តិការ​ដកសាច់ប្រាក់​នៅ​តាម​ម៉ាស៊ីន​អេធីអឹម និង​ទូទាត់​ចំណាយ​ផ្សេងៗ ឬ​ដក​សាច់ប្រាក់​តាមម៉ាស៊ីន​ឆូតកាត ដែល​មាន​បិទ​ស្លាក​សញ្ញា VISA ឬ VISA Plus នៅ​ទូទាំង​ប្រទេស និង​ពាស​ពេញ​ពិភពលោក ។
ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា មាន​ពីរ​​ប្រភេទ គឺ ៖
  • ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា​ក្នុង​ស្រុក គឺ​ជា​ប័ណ្ណ​ដែល​អាច​ធ្វើ​ប្រតិបត្តិការ​ដក​ប្រាក់ និង​ទូទាត់​ចំណាយ​ផ្សេងៗ តាម​រយៈ​ម៉ាស៊ីន​ដក​ប្រាក់ និង​ម៉ាស៊ីន​ឆូត​កាត​ របស់​ធនាគារ​អេស៊ីលីដា និង​របស់​ធនាគារ​ផ្សេងៗ នៅ​ទូទាំង​ប្រទេស ដែល​មាន​ស្លាក​សញ្ញា VISA ឬ VISA Plus ។
    ឥឡូវ​នេះ យើង​ខ្ញុំ​ឈប់​ទទួល​ពាក្យ​ស្នើ​សុំ​ប្រើប្រាស់​ប័ណ្ណឥណពន្ធ​វីសា​អេស៊ីលីដា​ក្នុង​ស្រុក​ ។ ប្រសិនបើ​ប័ណ្ណ​របស់​លោក​អ្នក បាត់ ឬ​ខូច ឬ​ផុត​កាលបរិច្ឆេទ​ប្រើប្រាស់ លោក​អ្នក​អាច​ស្នើ​សុំ​ប័ណ្ណ​អេស៊ីលីដា​ប្រភេទ​ផ្សេង ដើម្បី​ប្រើប្រាស់​ជំនួស​ប័ណ្ណវីសា​អេស៊ីលីដា​ក្នុង​ស្រុកនេះ ។
  • ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា​ក្រៅ​ប្រទេស គឺ​ជា​ប័ណ្ណ​ដែល​អាច​ធ្វើ​ប្រតិបត្តិការ​ដក​ប្រាក់ និង​ទូទាត់​ចំណាយ​ផ្សេងៗ តាម​រយៈ​ម៉ាស៊ីន​ដក​ប្រាក់ និង​ម៉ាស៊ីន​ឆូត​កាត​ របស់​ធនាគារ​អេស៊ីលីដា និង​របស់​ធនាគារ​ផ្សេងៗ នៅ​ក្នុង​និង​ក្រៅ​ប្រទេស ដែល​មាន​ស្លាក​សញ្ញា VISA ឬ VISA Plus ។

អត្ថប្រយោជន៍

  • អាច​ដក​សាច់ប្រាក់​បាន​ឆាប់​រហ័ស ពី​គ្រប់​ម៉ាស៊ីន​អេធីអឹម​ទាំង​អស់ ដែល​មាន​ស្លាក​សញ្ញា VISA ឬ VISA Plus នៅ​ក្នុង​និង​ក្រៅ​ប្រទេស ២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ។
  • អាច​ធ្វើ​ការ​ទូទាត់​ចំណាយ​ផ្សេងៗ នៅ​តាម​ហាង​ទំនិញ សណ្ឋាគារ ឬ​ក្រុមហ៊ុន​នានា ដែល​មាន​ម៉ាស៊ីន​ឆូតកាត ឬ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ​ទៀត ដែល​មាន​ស្លាក​សញ្ញា VISA ឬ VISA Plus នៅ​ក្នុង និង​ក្រៅ​ប្រទេស ។
  • អាច​បញ្ជា​ទិញ​ទំនិញ ទិញ​ឬ​កក់​សំបុត្រ​យន្តហោះ ឬ​កក់​បន្ទប់​សណ្ឋាគារ តាម Internet ។ល។
  • ចំណេញ​ពេលវេលា និង មាន​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​សាច់ប្រាក់​និង​ទូទាត់​ចំណាយ​ផ្សេងៗ ។

លក្ខណៈ​សម្គាល់​ទូទៅ នៃ​ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា

  • មាន​ស្លាក​សញ្ញា ធនាគារ អេស៊ីលីដា ភីអិលស៊ី និង វីសា
  • បំពាក់​ប្រព័ន្ធ EMV នៅ​ផ្នែក​ខាង​មុខ អាច​ការពារ​ការ​ក្លែង​បន្លំ​បាន​មួយ​រយភាគរយ និង Magnatic Stripe ផ្នែក​ខាង​ក្រោយ
  • មាន​បង្ហាញ​ថ្ងៃ​សុពលភាព​ប្រើប្រាស់ (Good Thru) ។ អស់​សុពលភាព​ប្រើប្រាស់ ឬ​ផុត​កំណត់​ប្រើប្រាស់ ប័ណ្ណ​នោះ​មិន​អាច​ប្រើ​ប្រាស់​បាន​ឡើយ
  • មាន​ពាក្យ "Debit" នៅ​ខាង​មុខ ផ្នែក​ខាង​លើ ។ មាន​ន័យ​ថា គឺ​ជា​ប័ណ្ណ​ឥណពន្ធ ។ គ្រប់​ប្រតិបត្តិការ​តាម​រយៈ​ប័ណ្ណ​នេះ ត្រូវ​កាត់​ប្រាក់ចេញ​ពី​គណនី​របស់​ម្ចាស់​ប័ណ្ណ​ដែល​មាន​នៅ​ធនាគារ ។

ថ្លៃ​សេវា

  • ថ្លៃ​សេវា​ប័ណ្ណ​ឥណពន្ធ​វីសា​របស់​ធនាគារ​អេស៊ីលីដា ដក​សាច់ប្រាក់​នៅ​ម៉ាស៊ីនអេធីអឹម ឬ​ម៉ាស៊ីន​ឆូតកាត របស់​ធនាគារ​ផ្សេង ៖
    • នៅ​ក្នុង​ស្រុក គឺ ៤ដុល្លារ ក្នុង​មួយ​ប្រតិបត្តិការ
    • នៅ​ក្រៅ​ប្រទេស គឺ ៤ដុល្លារ បូក ១% លើ​ទំហំ​ប្រតិបត្តិការ
  • ការ​ឈប់​ប្រើប្រាស់​ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា ឬ ការ​ផ្លាស់​ប្តូរ​រវាង​ប័ណ្ណ​វីសា​ក្នុង​ស្រុក និង​ប័ណ្ណ​វីសា​ក្រៅ​ប្រទេស ក្រោយ​រយៈពេល​៦ខែ មិន​គិត​ថ្លៃ​សេវា​ទេ ។
សម្រាប់​ប័ណ្ណ​មួយប័ណ្ណ​ឥណពន្ធ​វីសា​​អេស៊ីលីដា
ក្នុង​ស្រុកក្រៅ​ប្រទេសពិសេស
ថ្លៃ​សេវា​ប្រចាំ​ខែ០,២០​ដុល្លារ ឬ​សមមូល​ទៅ​នឹង​ប្រាក់​ផ្សេង--
ថ្លៃ​សេវា​ប្រចាំ​ឆ្នាំ-១០,៨០​ដុល្លារ១០០​ដុល្លារ
ចេញ​ប័ណ្ណ​ថ្មី​ជំនួស​ប័ណ្ណ​ចាស់​ដែល​ខូច១២.០០០រៀល ៣ដុល្លារអាមេរិក ១២០បាត ៣​អឺរ៉ូ ៣​ដុល្លារ​អូស្ត្រាលី ៣​ដុល្លារ​កាណាដា ៣ផោន ៣០០​យ៉េន​ជប៉ុន ៦០.០០០​ដុង​វៀតណាម ឬ ២៤.០០០​ឡាវ​គីប២៨.០០០រៀល ៧ដុល្លារអាមេរិក ២៨០បាត ៧​អឺរ៉ូ ៧​ដុល្លារ​អូស្ត្រាលី ៧​ដុល្លារ​កាណាដា ៧ផោន ៧០០​យ៉េន​ជប៉ុន ១៤០.០០០​ដុង​វៀតណាម ឬ ៥៦.០០០​ឡាវ​គីប៦០.០០០រៀល ១៥ដុល្លារអាមេរិក ៦០០បាត ១៥​អឺរ៉ូ ១៥​ដុល្លារ​អូស្ត្រាលី ១៥​ដុល្លារ​កាណាដា ១៥ផោន ១.៥០០​យ៉េន​ជប៉ុន ៣០០.០០០​ដុង​វៀតណាម ឬ ១២០.០០០​ឡាវ​គីប
ចេញ​ប័ណ្ណ​ថ្មី​ជំនួស​ប័ណ្ណ​ចាស់​ដែល​បាត់១២.០០០រៀល ៣ដុល្លារអាមេរិក ១២០បាត ៣​អឺរ៉ូ ៣​ដុល្លារ​អូស្ត្រាលី ៣​ដុល្លារ​កាណាដា ៣ផោន ៣០០​យ៉េន​ជប៉ុន ៦០.០០០​ដុង​វៀតណាម ឬ ២៤.០០០​ឡាវ​គីប៦០.០០០រៀល ១៥ដុល្លារអាមេរិក ៦០០បាត ១៥​អឺរ៉ូ ១៥​ដុល្លារ​អូស្ត្រាលី ១៥​ដុល្លារ​កាណាដា ១៥ផោន ១.៥០០​យ៉េន​ជប៉ុន ៣០០.០០០​ដុង​វៀតណាម ឬ ១២០.០០០​ឡាវ​គីប៦០.០០០រៀល ១៥ដុល្លារអាមេរិក ៦០០បាត ១៥​អឺរ៉ូ ១៥​ដុល្លារ​អូស្ត្រាលី ១៥​ដុល្លារ​កាណាដា ១៥ផោន ១.៥០០​យ៉េន​ជប៉ុន ៣០០.០០០​ដុង​វៀតណាម ឬ ១២០.០០០​ឡាវ​គីប
មោឃភាព ឬ​ផ្លាស់​ប្តូរ​ប័ណ្ណ ក្នុង​រយៈ​ពេល​០៦​ខែ២០.០០០រៀល ៥ដុល្លារអាមេរិក ២០០បាត ៥​អឺរ៉ូ ៥​ដុល្លារ​អូស្ត្រាលី ៥​ដុល្លារ​កាណាដា ៥ផោន ៥០០​យ៉េន​ជប៉ុន ១០០.០០០​ដុង​វៀតណាម ឬ ៤០.០០០​ឡាវ​គីប២០.០០០រៀល ៥ដុល្លារអាមេរិក ២០០បាត ៥​អឺរ៉ូ ៥​ដុល្លារ​អូស្ត្រាលី ៥​ដុល្លារ​កាណាដា ៥ផោន ៥០០​យ៉េន​ជប៉ុន ១០០.០០០​ដុង​វៀតណាម ឬ ៤០.០០០​ឡាវ​គីប២០.០០០រៀល ៥ដុល្លារអាមេរិក ២០០បាត ៥​អឺរ៉ូ ៥​ដុល្លារ​អូស្ត្រាលី ៥​ដុល្លារ​កាណាដា ៥ផោន ៥០០​យ៉េន​ជប៉ុន ១០០.០០០​ដុង​វៀតណាម ឬ ៤០.០០០​ឡាវ​គីប

ទំហំ​ប្រតិបត្តិការ

លោកអ្នក​អាច​ប្រើប្រាស់​ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា ដើម្បី​ធ្វើ​ប្រតិបត្តិការ​ដកប្រាក់ និង​ទូទាត់​ការចំណាយ​ផ្សេងៗ ក្នុង​មួយ​ថ្ងៃ សម្រាប់​ប័ណ្ណ​មួយ ដូច​ខាង​ក្រោម ៖
សម្រាប់​ប័ណ្ណ​មួយប័ណ្ណ​ឥណពន្ធ​វីសា​​អេស៊ីលីដា
ក្នុង​ស្រុកក្រៅ​ប្រទេសពិសេស
ចំនួន​ប្រតិបត្តិការ​ច្រើន​បំផុត ទាំង​ម៉ាស៊ីន​អេធីអឹម និង​ម៉ាស៊ីន​ឆូតកាត១០​ប្រតិបត្តិការ១០​ប្រតិបត្តិការ១០ប្រតិបត្តិការ
ចំនួន​ទឹក​ប្រាក់​អាច​ដក​បាន​ច្រើន​បំផុត តាម​រយៈ​ម៉ាស៊ីន​អេធីអឹម អេស៊ីលីដា
  • រហូតដល់ ១.០០០​ដុល្លារ ឬ ២.០០០.០០០រៀល​ ក្នុង​មួយ​ថ្ងៃ
  • រហូតដល់ ១.០០០​ដុល្លារ ឬ ៤០០.០០០រៀល​ ក្នុង​មួយ​ប្រតិបត្តិការ
  • រហូតដល់ ១.០០០​ដុល្លារ ឬ ២.០០០.០០០រៀល​ ក្នុង​មួយ​ថ្ងៃ
  • រហូតដល់ ១.០០០​ដុល្លារ ឬ ៤០០.០០០រៀល​ ក្នុង​មួយ​ប្រតិបត្តិការ
  • រហូតដល់ ១០.០០០​ដុល្លារ ឬ ២.០០០.០០០រៀល​ ក្នុង​មួយ​ថ្ងៃ
  • រហូតដល់ ៣.៥០០​ដុល្លារ ឬ ៤០០.០០០រៀល​ ក្នុង​មួយ​ប្រតិបត្តិការ
ចំនួន​ទឹក​ប្រាក់​អាច​ដក​បាន​ច្រើន​បំផុត តាម​រយៈ​ម៉ាស៊ីន​ឆូត​​កាត អេស៊ីលីដា
  • រហូត​ដល់ ២០០​ដុល្លារ នៅ​កន្លែង​អ្នក​លក់
  • រហូត​ដល់ ១.០០០​ដុល្លារ នៅ​ការិយាល័យ​ធនាគារ​អេស៊ីលីដា
  • រហូត​ដល់ ២០០​ដុល្លារ នៅ​កន្លែង​អ្នក​លក់
  • រហូត​ដល់ ១.០០០​ដុល្លារ នៅ​ការិយាល័យ​ធនាគារ​អេស៊ីលីដា
  • រហូត​ដល់ ២០០​ដុល្លារ នៅ​កន្លែង​អ្នក​លក់
  • រហូត​ដល់ ១០.០០០​ដុល្លារ នៅ​ការិយាល័យ​ធនាគារ​អេស៊ីលីដា
ចំនួន​ទឹកប្រាក់​ច្រើន​បំផុត សម្រាប់​ការទូទាត់​ទំនិញ​​ផ្សេងៗ​តាម​រយៈ​ម៉ាស៊ីន​ឆូត​​កាត២.០០០​ដុល្លារ៤.០០០​ដុល្លារ២០.០០០ដុល្លារ
ចំនួន​ទឹកប្រាក់​ច្រើន​បំផុត សម្រាប់​ការទូទាត់​ចំណាយ​​ផ្សេងៗ​តាម​រយៈ​អ៊ីនធឺណិត-២.០០០​ដុល្លារ១០.០០០ដុល្លារ

0 comments:

Post a Comment