Sunday, February 23, 2014

Kredit Finance Institution Plc



 អនុសាខាមង្គលបូរី
ផ្ទះលេខ២៦៥ ក្រុម១៥ ភូមិគោកស្វាយ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
ទូរស័ព្ទៈ (៨៥៥) ៥៤ ៦៣៨ ០០០៤.



ប្រាក់ឲ្យខ្ចី
    ឥណទានឯកត្តជន
    ឥ​ណទានក្រុមតូច
    ឥណទានក្រុមធំ
    ឥណទានបេឡាសហគមន៍
    ប្រាក់កម្ចីសម្រាប់ការសិក្សា


១. គណនីបញ្ញើមានកាលកំណត់៖

គឺជាកិច្ចសន្យាប្រាក់បញ្ញើ ដែលមានបញ្ជាក់ពីចំនួនទឹកប្រាក់ រយៈពេល ​និង​អត្រាការប្រាក់​ជាក់លាក់ ​ដែលត្រូវ​បាន​ព្រមព្រៀង​គ្នា​រវាងក្រេឌីត និងអតិថិជន។ គណនីនេះ​ពិតជាស័ក្តិសម​សំរាប់​អតិថិជន​​ដែល​មាន​ប្រាក់សល់​​ច្រើន ហើយ​​​​​ចង់ដាក់​ប្រាក់​ដើម្បី​ទទួល​បាន​ការប្រាក់​ខ្ពស់​ត្រលប់​មក​វិញ។



សេវាកម្មផ្ទេរប្រាក់ក្នុងស្រុកគឺជា សេវាកម្មថ្មីមួយរបស់ក្រេឌីតដែលកំពុងផ្តល់ជូនអតិថិជននាពេលបច្ចុប្បន្ន។ ជាមួយសេវាកម្មនេះ អតិថិជន​អាចបង់​សង​ឥណទាន នៅ​ការិយាល័យ​របស់ក្រេឌីត​ណាមួយ​ក្នុងចំណោមតំបន់ប្រតិបត្តិការរបស់ក្រេឌីត។ ក្រេឌីតក៍ផ្តល់សេវាកម្ម​នេះជូនដល់​សាធារណជន ក៏ដូចជាអតិថិជនរបស់ក្រេឌីត​ដែលមានបំណងចង់ផ្ញើប្រាក់​ទៅកាន់ក្រុមគ្រួសារ​ សាច់ញ្ញាតិ ឬដៃគូ​អាជីវកម្ម​របស់​ខ្លួន​តាមរយៈ​តំបន់​ប្រតិបត្តិការ​របស់ក្រេឌីត ជាមួយនឹងសេវាកម្មរហ័ស​ក្នុងការ​ផ្ទេរប្រាក់ ដកប្រាក់ ក្នុង​កំរៃសេវា​សមរម្យ និងសុវត្ថិភាព​ខ្ពស់។   leave អត្ថប្រយោជន៍នៃសេវាកម្មផ្ទេរប្រាក់ ៖
  • កាត់បន្ថយហានិភ័យ ដែលកើតពីការផ្ញើប្រាក់តាមគ្នា ឬយកតាមខ្លួន
  • ចំណេញពេលវេលា និងថវិកា
  • មានសុវត្ថិភាពខ្ពស់ ងាយស្រួល និងឆាប់រហ័ស
  • ទទួលបាននូវសេវាកម្មដ៏មានទំនុកចិត្តជាមួយនឹងតំលៃសមរម្យ
  • អាចផ្ទេរប្រាក់ទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិ ដែលនៅទីកន្លែងខុសៗគ្នា បានយ៉ាង ងាយស្រួលជាមួយសាខាជាច្រើនរបស់ក្រេឌីតនៅក្នុងរាជធានីនិងតាមខេត្ត ក្រុងនានា
  • ពុំមានភាពស្មុគស្មាញសំរាប់ការផ្តល់ព័ត៌មាន និងបំពេញឯកសារ
leave សេវាកម្មផ្ទេរប្រាក់របស់ក្រេឌីត ៖
អតិថិជនអាចធ្វើការផ្ទេរប្រាក់ ឬដកប្រាក់បានទៅតាមម៉ោងការងាររបស់ក្រេឌីត។
  • ពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ (ចាប់ពីម៉ោង ០៧:៣0 ព្រឹក ដល់ ម៉ោង ០៣:00រសៀល)
  • សំរាប់ថ្ងៃសុក្រ (ចាប់ពីម៉ោង ០៧:៣០ព្រឹក ដល់ ម៉ោង១២:00ថ្ងៃត្រង់)
leave ចំពោះអ្នកផ្ទេរប្រាក់ ៖
  • ទំនាក់ទំនងជាមួយបុគ្គលិកក្រេឌីតនៅសាខាណាមួយដែលនៅជិតលោកអ្នកបំផុត
  • បំពេញព័ត៌មានងាយៗ ក្នុងបង្កាន់ដៃផ្ទេរប្រាក់ និង បញ្ជាក់ព័ត៌មានជាមួយបុគ្គលិកក្រេឌីត
  • ផ្តល់ព័ត៌មានពីការផ្ទេរប្រាក់ ទៅអោយអ្នកទទួលប្រាក់ដើម្បីធ្វើការដកប្រាក់
leave ចំពោះអ្នកទទួលប្រាក់ ៖
  • អ្នកទទួលប្រាក់ត្រូវទៅកាន់សាខារបស់ក្រេឌីត ដែលអ្នកផ្ទេរប្រាក់បានបញ្ជាក់ប្រាប់
  • អ្នកទទួលប្រាក់ត្រូវនាំមកជាមួយនូវ លិខិតសំគាល់អត្តសញ្ញាណណាមួយ (អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សៀវភៅគ្រួសារ/សៀវភៅស្នាក់នៅប័ណ្ណសំគាល់មន្ត្រីរាជការ ប័ណ្ណបើកបរ សំបុត្របញ្ជាក់កំណើត ឬសេចក្តីសំបុត្របញ្ជាក់កំណើត ប័ណ្ណសំគាល់ខ្លួនបុគ្គលិក (សំរាប់បុគ្គលិកក្រេឌីត)និង លេខទូរស័ព្ទ)
  • ផ្តល់ព័ត៌មានពីការផ្ទេរប្រាក់ ទៅដល់បុគ្គលិកក្រេឌីត ដើម្បីបំពេញបង្កាន់ដៃ ដកប្រាក់ផ្ទេរ និងពិនិត្យចំនួនទឹកប្រាក់ដែលត្រូវទទួលពី បុគ្គលិករបស់ក្រេឌីត
ការគិតប្រាក់របស់សេវាផ្ទេរប្រាក់ក្រេឌីត​ ៖
ល.រ ចំនួនប្រាក់ត្រូវផ្ទេរ កម្រៃសេវា​ (គិតជាប្រាក់រៀល)
1 ≤ 1,000 ដុល្លា ឬ ≤ 4,000,000 រៀល 4,000
2 > 1,000 ដុល្លា ឬ > 4,000,000 រៀល 0.1% នៃចំនួនប្រាក់ត្រូវផ្ទេរ
គ្រឺស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត រក្សាសិទ្ធកែប្រែកម្រៃសេវាដោយពុំចាំបាច់ជូនដំណឹងជាមុនឡើយ។
- See more at: http://www.kredit.com.kh/index.php?option=com_content&view=article&id=13&Itemid=17&lang=km#sthash.Sor0M2lJ.dpuf

0 comments:

Post a Comment