Sunday, May 4, 2014

ផលិតផល និង​ សាវាកម្មរបស់ធនាគារ អេស៊ីដា (Posted by Khem Darinet , Sou Heang)




ផលិតផល និង​សេវា

ប្រសិន​បើ​លោក​អ្នក​កំពុង​ស្វែង​រក​ឥណទាន ឬ​រក​ធនាគារ​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​មួយ ដើម្បី​បើក​គណនី​សន្សំ នោះ ធនាគារ​អេស៊ីលីដា សក្តិសម​បំផុត​សម្រាប់​លោក​អ្នក ព្រោះ​យើង​ខ្ញុំ​មាន​ផលិតផល និង​សេវា​ជា​ច្រើន​ ដែល​នឹង​បំពេញ​នូវ​តម្រូវ​ការ​ផ្ទាល់​របស់​លោក​អ្នក ។ ក្រៅ​ពី​សេវា​ឥណទាន និង​សេវា​បញ្ញើ​សន្សំ យើង​ខ្ញុំ​មាន​បម្រើ​សេវា​ធនាគារ​អេឡិចត្រូនិក សេវា​ផ្ទេរ​ប្រាក់ សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម និង​សេវា​ចាត់ចែង​សាច់ប្រាក់​ ជា​ច្រើន​មុខ​ទៀត ។ មិន​តែ​ប៉ុណ្ណោះ បុគ្គលិក​ជំនាញ​របស់​យើង​ខ្ញុំ​កំពុង​ជួយ​ផ្តល់​ការ​ប្រឹក្សា​ដល់​អតិថិជន​ ជា​ច្រើន ដូច​រូប​លោក​អ្នក និង​មុខ​ជំនួញ​របស់​លោក​អ្នក​ផង​ដែរ ។
ជាមួយ​នឹង​ផលិតផល និង​សេវា​ធនាគារ​ដ៏​សំបូរ​បែប យើង​នៅ​មាន​ប្រព័ន្ធ​បច្ចេកវិជ្ជា Globus កម្រិត​ពិភពលោក មាន​បណ្ដាញ​ប្រតិបត្តិការ​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស និង​មាន​ធនាគារ​ដៃគូ​ នៅ​ពាស​ពេញ​ពិភពលោក ដែល​ធ្វើ​ឱ្យ​យើង​ខ្ញុំ​មាន​លទ្ធភាព​ផ្តល់​សេវា​ប្រកប​ដោយ​គុណភាព​ល្អ​ឥត​ ខ្ចោះ ដើម្បី​បំពេញ​តម្រូវ​ការ​របស់​លោក​អ្នក ។
យើង​ខ្ញុំ​នឹង​កែ​ច្នៃ​ផលិតផល និង​សេវា ដើម្បី​សម្រប​ទៅ​នឹង​តម្រូវ​ការ​ផ្ទាល់​របស់​លោក​អ្នក ។ សូម​អនុញ្ញាត​ឱ្យ​យើង​ខ្ញុំ​ដឹង​នូវ​អ្វី​ដែល​ក្រុមហ៊ុន​លោក​អ្នក​ចង់​បាន ហើយ​យើង​ខ្ញុំ​នឹង​ដោះ​ស្រាយ​បញ្ហា​នោះ​ជាមួយគ្នា ។
សូម​ចុច​លើ​ពាក្យ​ភ្ជាប់​នៅ​មាតិកា​ខាង​ស្តាំ​ដៃ ដើម្បី​អាន​នូវ​ព័ត៌មាន​បន្ថែម​អំពី​ផលិតផល និង​សេវា​នីមួយៗ ។

ម៉ាស៊ីន​អេធីអឹម អេស៊ីលីដា
ម៉ាស៊ីន​អេធីអឹម​ទទួល​ប្រាក់​បញ្ញើ
ម៉ាស៊ីន​អេធីអឹម អេស៊ីលីដា អនុញាត​ឱ្យ​លោក​អ្នក​ធ្វើ​​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ប័ណ្ណ​អេស៊ីលីដា, ប័ណ្ណ​មាស​អេស៊ីលីដា, ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា, ប័ណ្ណឥណទាន​វីសា​អេស៊ីលីដា, ប័ណ្ណ Maestro, ប័ណ្ណ Cirrus, ប័ណ្ណ MasterCard, ប័ណ្ណ UnionPay International, ប័ណ្ណ JCB, ឬ​ប័ណ្ណ​វីសា​ធនាគារ​ផ្សេង បាន​គ្រប់​ពេលវេលា (២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង ៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍) មាន​លក្ខណៈ​ងាយ​ស្រួល និង​សុវត្ថិភាពខ្ពស់បំផុត ។
ធនាគារ​អេស៊ីលីដា មាន​បណ្តាញ​ម៉ាស៊ីន​អេធីអឹម​ធំ​ជាង​គេ (ចំនួន ១៦៧គ្រឿង) គ្រប់​ខេត្ត និង​រាជធានី ទូទាំង​ប្រទេស​កម្ពុជា ទាំង​នៅ​ក្នុង​​ការិយាល័យ​ធនាគារ​អេស៊ីលីដា​ និង​នៅ​តាម​ផ្សារ​ទំនើប សាកលវិទ្យាល័យ សណ្ឋាគារ ក្រុមហ៊ុននានា ។ល។
សូម​ចុច​ទីនេះ សម្រាប់​អាសយដ្ឋាន និង​ទីតាំង​ដែល​មាន​បំពាក់​ម៉ាស៊ីន​អេធីអឹម​របស់​ធនាគារ​អេស៊ីលីដា ។

សេវា​អេស៊ីលីដា​យូនីធី
ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ តាម​រយៈ​ការបម្រើ​ជូន​នូវ​សេវា​ធនាគារ ប្រកប​ដោយ​បច្ចេកវិជ្ជា​ទំនើប ទាន់​សម័យ ឆាប់រហ័ស និង​មាន​សុវត្ថិភាព​ខ្ពស់ ធនាគារ​អេស៊ីលីដា​បាន​បង្កើត​នូវ​សេវា​ទំនើប គឺ អេស៊ីលីដា​យូនីធី ។
សេវា​នេះ​ធ្វើ​ឱ្យ​មាន​ការប្រមូល​ផ្តុំ និង​បង្រួប​បង្រួម​អតិថិជន​ពី​គ្រប់​មជ្ឈដ្ឋាន ឱ្យ​ស្ថិត​នៅ​ក្នុង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​តែ​មួយ ហើយ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ប្រចាំ​ថ្ងៃ​ ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​សុវត្ថិភាព នៅ​គ្រប់​ទីកន្លែង ទាំង​ក្នុង​និង​ក្រៅ​ប្រទេស មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​កាន់​ការិយាល័យ​ធនាគារ​ឡើយ ។

ប័ណ្ណអេស៊ីលីដា
ប័ណ្ណ​អេស៊ីលីដា គឺ​ជា​ប័ណ្ណ​ចេញ​ដោយ​ធនាគារ​អេស៊ីលីដា ជូន​ដល់​អតិថិជន​ដើម្បី​ធ្វើ​ប្រតិបត្តិការ​តាម​ម៉ាស៊ីន​ដក​ប្រាក់​ដោយ​ ស្វ័យប្រវត្តិ (ATM) នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ឡាវ និង​តាមម៉ាស៊ីនឆូតកាត របស់​ធនាគារ​អេស៊ីលីដា ២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ប្រកប​ដោយ​ភាព​ងាយ​ស្រួល ឆាប់​រហ័ស និង​សុវត្ថិភាព​ខ្ពស់​បំផុត ។

ប័ណ្ណឥណពន្ធ​វីសា​អេស៊ីលីដា
ដើម្បី​ផ្តល់​ភាព​ងាយស្រួល និង​បង្កើន​ជំនឿ​ទុកចិត្ត​ជូន​អតិថិជន​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ដក​ ប្រាក់​និង​ទូទាត់​ចំណាយ​ផ្សេងៗ ធនាគារ​អេស៊ីលីដា មាន​សេចក្តី​សោមនស្ស​រីករាយ​សូម​ណែនាំ​នូវ​សេវា​ធនាគារ​អេឡិចត្រូនិក​ថ្មី​ ហៅ​ថា "ប័ណ្ណឥណពន្ធ​វីសា​អេស៊ីលីដា" ។
ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា គឺ​ជា​ប័ណ្ណ​ប្លាស្ទិក​អេឡិចត្រូនិក មាន​ប្រព័ន្ធ​បទដ្ឋាន EMV (Europay, Master និង VISA) / Memory Chip ដែល​បង្កើត​ឡើង​ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់​មិន​អាច​ក្លែង​បន្លំ​បាន ដោយ​មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​ពី​ស្ថាប័ន VISA និង​ប្រើប្រាស់​ប្រព័ន្ធ​និង​ស្លាក​សញ្ញា VISA ដែល​ធនាគារ​ចេញ​ប័ណ្ណ​ជូន​អតិថិជន​សម្រាប់​ធ្វើ​ប្រតិបត្តិការ​ដកសាច់ប្រាក់ ​នៅ​តាម​ម៉ាស៊ីន​អេធីអឹម និង​ទូទាត់​ចំណាយ​ផ្សេងៗ ឬ​ដក​សាច់ប្រាក់​តាមម៉ាស៊ីន​ឆូតកាត ដែល​មាន​បិទ​ស្លាក​សញ្ញា VISA ឬ VISA Plus នៅ​ទូទាំង​ប្រទេស និង​ពាស​ពេញ​ពិភពលោក ។
ប័ណ្ណឥណទានវីសាអេស៊ីលីដា
ជម្រើស​ដ៏​ឆ្លាត ក្នុង​ការ​ទូទាត់​ជា​លក្ខណៈ​អន្តរជាតិ
ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា ជា​ប័ណ្ណ​ដែល​មាន​សុវត្ថិភាព​ខ្ពស់​បំផុត ត្រូវ​បាន​ផលិត​ស្រប​តាម​បទដ្ឋាន​ទាន់​សម័យ​បំផុត ដែល​ធានា​បាន​នូវ​សុវត្ថិភាព​ខ្ពស់​ជូន​ដល់​អតិថិជន ។ ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា ត្រូវ​បាន​ទទួល​ស្គាល់​ជា​បទដ្ឋាន​ទិន្នន័យ​សុវត្ថិភាព​នៃ​ឧស្សាហកម្ម​ប័ណ្ណ ​ទូទាត់ (PCI DSS) ។ ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា មាន​លក្ខណៈ​ប្រកប​ដោយ​សុវត្ថិភាព និង​មាន​ភាពងាយស្រួល ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ទូទាំង​សកល ។ ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា អាច​ធ្វើ​ប្រតិបត្តិការ​ធនាគារ​បាន តាម​កម្រិត​បន្ទាត់​ឥណទាន​ដែល​មាន​ស្រាប់ ឬ​បាន​អនុម័ត​ដោយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា ជា​ជម្រើស​ដ៏​ប្រសើរ​មួយ និង​ផ្តល់​ភាពងាយស្រួល​សម្រាប់​ការ​ឆ្ពោះ​ទៅ​រក​ជីវភាព​រស់​នៅ​ក្នុង​ភាព​ ទំនើប​ទាន់​សម័យ ក្នុង​ការ​ទូទាត់​ដោយ​ចាប់​តាំង​ពី​ការ​បញ្ជា​ទិញ​ទំនិញ-សេវាកម្ម​ប្រចាំ​ ថ្ងៃ រហូត​ឈាន​ទៅ​ដល់​ការ​ទូទាត់​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធើណែត (e-commerce) ។

ម៉ាស៊ីន​ឆូត​កាត អេស៊ីលីដា
ម៉ាស៊ីន​ឆូត​កាត អេស៊ីលីដា
តើ​ម៉ាស៊ីន​ឆូត​កាត​អេស៊ីលីដា​ជា​អ្វី ?
ម៉ាស៊ីន​ឆូត​កាត​អេស៊ីលីដា ជា​ឧបករណ៍​អេឡិច​ត្រូនិក​ដែល​ប្រើ​ជា​មួយ ប័ណ្ណ​អេស៊ីលីដា, ប័ណ្ណ​​មាស​អេស៊ីលីដា, ប័ណ្ណឥណពន្ធ​វីសា​អេស៊ីលីដា, ប័ណ្ណឥណទាន​វីសា​អេស៊ីលីដា, ប័ណ្ណ UnionPay International, ប័ណ្ណ JCB, ឬ​ប័ណ្ណ​វីសា​របស់​ធនាគារ​ផ្សេង សម្រាប់​ទូទាត់​ទំនិញ ឬ​សេវាកម្ម​ផ្សេងៗ​ដែល​មាន​លក្ខណៈ​ងាយ​ស្រួល និង​សុវត្ថិភាព​ខ្ពស់​បំផុត ។ ពិសេស​ជាង​នេះ​ទៅ​ទៀត លោក​អ្នក​អាច​ស្នើ​សុំ​ដក​សាច់​ប្រាក់​នៅ​កន្លែង​អ្នក​លក់​បាន ប្រសិន​បើ​មាន​ការ​ព្រមព្រៀង​ពី​អ្នក​លក់ ។

សេវា​ទូទាត់​តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី
សេវា ​ទូទាត់​តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី អនុញ្ញាត​ឱ្យ​លោក​អ្នក​អាច​ទូទាត់​វិក្កយបត្រ​ប្រើប្រាស់​ទឹក ភ្លើង សេវា​អ៊ីនធើណែត ឬ​សេវា​ទូរស័ព្ទ ។ល។ បាន​យ៉ាង​ងាយ​ស្រួល​និង​ឆាប់​រហ័ស តាម​រយៈ​ទូរស័ព្ទ​ដៃ​របស់​លោក​អ្នក គ្រប់​ពេល​វេលា និង​គ្រប់​ទីកន្លែង ។

សេវា​ទូទាត់​តាម​រយៈ​ម៉ាស៊ីន​អេធីអឹម
ឥឡូវ​នេះ​លោកអ្នក​អាច​ទូទាត់​ថ្លៃ​ទំនិញ-សេវាកម្ម ឬ​ទូទាត់​វិក្កយបត្រ ជា​មួយ​ម៉ាស៊ីន​អេធីអឹម​ របស់​ធនាគារ​អេស៊ីលីដា ទាំង១៦៧​គ្រឿង ។ សេវា​ទូទាត់​តាមរយៈ​ម៉ាស៊ីន​អេធីអឹម ជួយ​សម្រួល​លោកអ្នក​បង់​ប្រាក់ ឬ​ទូទាត់​​ថ្លៃ​ទំនិញ-សេវាកម្ម ឬ​ទូទាត់​វិក្កយបត្រ​ទៅឱ្យ​អ្នក​ផ្គត់ផ្គង់ តាមរយៈ​ប័ណ្ណ​អេស៊ីលីដា​គ្រប់​ប្រភេទ (ប័ណ្ណ​អេស៊ីលីដា​ធម្មតា ប័ណ្ណ​មាស​អេស៊ីលីដា ឬ​ប័ណ្ណ​ឥណពន្ធវីសា​អេស៊ីលីដា) ជាមួយ​ម៉ាស៊ីន​អេធីអឹម​របស់​ធនាគារ​អេស៊ីលីដា ទូទាំង​ខេត្ត-​រាជធានី នៅក្នុង​ប្រទេស​កម្ពុជា ។

សេវា​បញ្ចូល​ទឹកប្រាក់
តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី
លោកអ្នក​ក៏​អាច​បញ្ចូល​ទឹក​ប្រាក់​ក្នុង​ទូរស័ព្ទ ឬ​សេវា​ផ្សេងៗ​ទៀត ពី​ទូរស័ព្ទ​ដៃ​ដែល​មាន​ភ្ជាប់​សេវា​អេស៊ីលីដា​យូនីធី បាន​គ្រប់​ពេល​វេលា និង​គ្រប់​ទីកន្លែង និង​មាន​ងាយស្រួល​បំផុត ជា​មួយ​ក្រុមហ៊ុន​ទូរស័ព្ទ​ដូច​ខាង​ក្រោម ៖
  • Beeline (090/068/067/066/060)
  • Cellcard (012/017/077/078/089/092/095/011/099/076/085/061)
  • CooTel (038)
  • Excell (018)
  • Metfone (097/088)
  • សេវា One TV
  • Online (iTop Card)
  • qb (013/080/083/084)
  • qbInt (qb International)
  • SMART Mobile (093/010/069/070/086/098/096/015/016/081/087)
  • ទូរគមនាគមន៍​កម្ពុជា (សេវា​បង់​ប្រាក់​ជា​មុន អាយ-ខល)

សេវា​បញ្ជា​តាម​រយៈ E-mail/Fax
សេវា ​បញ្ជា​តាម​រយៈ E-mail/Fax អនុញ្ញាត​ឱ្យ​លោក​អ្នក​ដែល​ជា​ម្ចាស់​គណនី​អាច​ផ្ញើ E-mail/Fax មក​កាន់​ធនាគារ​អេស៊ីលីដា ដើម្បី​ស្នើ​សុំ​ធ្វើ​ប្រតិបត្តិការ​គណនី​ពី​ចម្ងាយ ដូចជា ៖ ផ្ទេរ​ប្រាក់, ទូទាត់, ដក​ប្រាក់​ពី​គណនី ឬ​ប្រតិបត្តិការ​ផ្សេងៗ​ទៀត តាម​បំណង​របស់​ម្ចាស់​គណនី បាន​យ៉ាង​ងាយ​ស្រួល និង​ឆាប់​រហ័ស ។

0 comments:

Post a Comment