ផលិតផល និងសេវា
ប្រសិនបើលោកអ្នកកំពុងស្វែងរកឥណទាន
ឬរកធនាគារដែលគួរឱ្យទុកចិត្តមួយ ដើម្បីបើកគណនីសន្សំ នោះ
ធនាគារអេស៊ីលីដា សក្តិសមបំផុតសម្រាប់លោកអ្នក
ព្រោះយើងខ្ញុំមានផលិតផល និងសេវាជាច្រើន
ដែលនឹងបំពេញនូវតម្រូវការផ្ទាល់របស់លោកអ្នក ។ ក្រៅពី
សេវាឥណទាន និង
សេវាបញ្ញើសន្សំ យើងខ្ញុំមានបម្រើ
សេវាធនាគារអេឡិចត្រូនិក សេវាផ្ទេរប្រាក់ សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និង
សេវាចាត់ចែងសាច់ប្រាក់
ជាច្រើនមុខទៀត ។ មិនតែប៉ុណ្ណោះ
បុគ្គលិកជំនាញរបស់យើងខ្ញុំកំពុងជួយផ្តល់ការប្រឹក្សាដល់អតិថិជន
ជាច្រើន ដូចរូបលោកអ្នក និងមុខជំនួញរបស់លោកអ្នកផងដែរ ។
ជាមួយនឹងផលិតផល និងសេវាធនាគារដ៏សំបូរបែប យើងនៅមានប្រព័ន្ធបច្ចេកវិជ្ជា Globus កម្រិតពិភពលោក មាន
បណ្ដាញប្រតិបត្តិការធំជាងគេនៅក្នុងប្រទេស និងមាន
ធនាគារដៃគូ
នៅពាសពេញពិភពលោក
ដែលធ្វើឱ្យយើងខ្ញុំមានលទ្ធភាពផ្តល់សេវាប្រកបដោយគុណភាពល្អឥត
ខ្ចោះ ដើម្បីបំពេញតម្រូវការរបស់លោកអ្នក ។
យើងខ្ញុំនឹងកែច្នៃផលិតផល និងសេវា
ដើម្បីសម្របទៅនឹងតម្រូវការផ្ទាល់របស់លោកអ្នក ។
សូមអនុញ្ញាតឱ្យយើងខ្ញុំដឹងនូវអ្វីដែលក្រុមហ៊ុនលោកអ្នកចង់បាន
ហើយយើងខ្ញុំនឹងដោះស្រាយបញ្ហានោះជាមួយគ្នា ។
សូមចុចលើពាក្យភ្ជាប់នៅមាតិកាខាងស្តាំដៃ ដើម្បីអាននូវព័ត៌មានបន្ថែមអំពីផលិតផល និងសេវានីមួយៗ ។
ម៉ាស៊ីនអេធីអឹម អេស៊ីលីដា
ម៉ាស៊ីនអេធីអឹមទទួលប្រាក់បញ្ញើ
ម៉ាស៊ីនអេធីអឹម អេស៊ីលីដា អនុញាតឱ្យលោកអ្នកធ្វើប្រតិបត្តិការសេវាធនាគារ តាមរយៈ
ប័ណ្ណអេស៊ីលីដា,
ប័ណ្ណមាសអេស៊ីលីដា,
ប័ណ្ណឥណពន្ធវីសាអេស៊ីលីដា,
ប័ណ្ណឥណទានវីសាអេស៊ីលីដា,
ប័ណ្ណ Maestro, ប័ណ្ណ Cirrus, ប័ណ្ណ MasterCard, ប័ណ្ណ UnionPay
International, ប័ណ្ណ JCB, ឬប័ណ្ណវីសាធនាគារផ្សេង បានគ្រប់ពេលវេលា
(២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍)
មានលក្ខណៈងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុត ។
ធនាគារអេស៊ីលីដា មានបណ្តាញម៉ាស៊ីនអេធីអឹមធំជាងគេ (ចំនួន
១៦៧គ្រឿង) គ្រប់ខេត្ត និងរាជធានី ទូទាំងប្រទេសកម្ពុជា
ទាំងនៅក្នុងការិយាល័យធនាគារអេស៊ីលីដា និងនៅតាមផ្សារទំនើប
សាកលវិទ្យាល័យ សណ្ឋាគារ ក្រុមហ៊ុននានា ។ល។
សូមចុច
ទីនេះ សម្រាប់អាសយដ្ឋាន និងទីតាំងដែលមានបំពាក់ម៉ាស៊ីនអេធីអឹមរបស់ធនាគារអេស៊ីលីដា ។
សេវាអេស៊ីលីដាយូនីធី
ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ
តាមរយៈការបម្រើជូននូវសេវាធនាគារ ប្រកបដោយបច្ចេកវិជ្ជាទំនើប
ទាន់សម័យ ឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់
ធនាគារអេស៊ីលីដាបានបង្កើតនូវសេវាទំនើប គឺ
អេស៊ីលីដាយូនីធី ។
សេវានេះធ្វើឱ្យមានការប្រមូលផ្តុំ
និងបង្រួបបង្រួមអតិថិជនពីគ្រប់មជ្ឈដ្ឋាន
ឱ្យស្ថិតនៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុតែមួយ
ហើយបង្កលក្ខណៈងាយស្រួលដល់ការធ្វើប្រតិបត្តិការធនាគារប្រចាំថ្ងៃ
ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព នៅគ្រប់ទីកន្លែង
ទាំងក្នុងនិងក្រៅប្រទេស
មិនចាំបាច់ធ្វើដំណើរទៅកាន់ការិយាល័យធនាគារឡើយ ។
ប័ណ្ណអេស៊ីលីដា
ប័ណ្ណអេស៊ីលីដា គឺជាប័ណ្ណចេញដោយធនាគារអេស៊ីលីដា
ជូនដល់អតិថិជនដើម្បីធ្វើប្រតិបត្តិការតាមម៉ាស៊ីនដកប្រាក់ដោយ
ស្វ័យប្រវត្តិ (ATM) នៅក្នុងប្រទេសកម្ពុជា និងឡាវ និងតាម
ម៉ាស៊ីនឆូតកាត
របស់ធនាគារអេស៊ីលីដា ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍
ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពខ្ពស់បំផុត ។
ប័ណ្ណឥណពន្ធវីសាអេស៊ីលីដា
ដើម្បីផ្តល់ភាពងាយស្រួល
និងបង្កើនជំនឿទុកចិត្តជូនអតិថិជនក្នុងការធ្វើប្រតិបត្តិការដក
ប្រាក់និងទូទាត់ចំណាយផ្សេងៗ ធនាគារអេស៊ីលីដា
មានសេចក្តីសោមនស្សរីករាយសូមណែនាំនូវសេវាធនាគារអេឡិចត្រូនិកថ្មី
ហៅថា "ប័ណ្ណឥណពន្ធវីសាអេស៊ីលីដា" ។
ប័ណ្ណឥណពន្ធវីសាអេស៊ីលីដា គឺជាប័ណ្ណប្លាស្ទិកអេឡិចត្រូនិក
មានប្រព័ន្ធបទដ្ឋាន EMV (Europay, Master និង VISA) / Memory Chip
ដែលបង្កើតឡើងប្រកបដោយសុវត្ថិភាពខ្ពស់មិនអាចក្លែងបន្លំបាន
ដោយមានការទទួលស្គាល់ជាផ្លូវការពីស្ថាប័ន VISA
និងប្រើប្រាស់ប្រព័ន្ធនិងស្លាកសញ្ញា VISA
ដែលធនាគារចេញប័ណ្ណជូនអតិថិជនសម្រាប់ធ្វើប្រតិបត្តិការដកសាច់ប្រាក់
នៅតាមម៉ាស៊ីនអេធីអឹម និងទូទាត់ចំណាយផ្សេងៗ
ឬដកសាច់ប្រាក់តាមម៉ាស៊ីនឆូតកាត ដែលមានបិទស្លាកសញ្ញា VISA ឬ VISA
Plus នៅទូទាំងប្រទេស និងពាសពេញពិភពលោក ។
ប័ណ្ណឥណទានវីសាអេស៊ីលីដា
ជម្រើសដ៏ឆ្លាត ក្នុងការទូទាត់ជាលក្ខណៈអន្តរជាតិ
ប័ណ្ណឥណទានវីសាអេស៊ីលីដា ជាប័ណ្ណដែលមានសុវត្ថិភាពខ្ពស់បំផុត
ត្រូវបានផលិតស្របតាមបទដ្ឋានទាន់សម័យបំផុត
ដែលធានាបាននូវសុវត្ថិភាពខ្ពស់ជូនដល់អតិថិជន ។
ប័ណ្ណឥណទានវីសាអេស៊ីលីដា
ត្រូវបានទទួលស្គាល់ជាបទដ្ឋានទិន្នន័យសុវត្ថិភាពនៃឧស្សាហកម្មប័ណ្ណ
ទូទាត់ (PCI DSS) ។ ប័ណ្ណឥណទានវីសាអេស៊ីលីដា
មានលក្ខណៈប្រកបដោយសុវត្ថិភាព និងមានភាពងាយស្រួល
ក្នុងការធ្វើប្រតិបត្តិការទូទាំងសកល ។ ប័ណ្ណឥណទានវីសាអេស៊ីលីដា
អាចធ្វើប្រតិបត្តិការធនាគារបាន
តាមកម្រិតបន្ទាត់ឥណទានដែលមានស្រាប់ ឬបានអនុម័តដោយធនាគារ
អេស៊ីលីដា ភីអិលស៊ី ។
ប័ណ្ណឥណទានវីសាអេស៊ីលីដា ជាជម្រើសដ៏ប្រសើរមួយ
និងផ្តល់ភាពងាយស្រួលសម្រាប់ការឆ្ពោះទៅរកជីវភាពរស់នៅក្នុងភាព
ទំនើបទាន់សម័យ
ក្នុងការទូទាត់ដោយចាប់តាំងពីការបញ្ជាទិញទំនិញ-សេវាកម្មប្រចាំ
ថ្ងៃ រហូតឈានទៅដល់ការទូទាត់តាមរយៈប្រព័ន្ធអ៊ីនធើណែត
(e-commerce) ។
ម៉ាស៊ីនឆូតកាត អេស៊ីលីដា
ម៉ាស៊ីនឆូតកាត អេស៊ីលីដា
តើម៉ាស៊ីនឆូតកាតអេស៊ីលីដាជាអ្វី ?
ម៉ាស៊ីនឆូតកាតអេស៊ីលីដា ជាឧបករណ៍អេឡិចត្រូនិកដែលប្រើជាមួយ
ប័ណ្ណអេស៊ីលីដា,
ប័ណ្ណមាសអេស៊ីលីដា,
ប័ណ្ណឥណពន្ធវីសាអេស៊ីលីដា,
ប័ណ្ណឥណទានវីសាអេស៊ីលីដា,
ប័ណ្ណ UnionPay International, ប័ណ្ណ JCB, ឬប័ណ្ណវីសារបស់ធនាគារផ្សេង
សម្រាប់ទូទាត់ទំនិញ ឬសេវាកម្មផ្សេងៗដែលមានលក្ខណៈងាយស្រួល
និងសុវត្ថិភាពខ្ពស់បំផុត ។ ពិសេសជាងនេះទៅទៀត
លោកអ្នកអាចស្នើសុំដកសាច់ប្រាក់នៅកន្លែងអ្នកលក់បាន
ប្រសិនបើមានការព្រមព្រៀងពីអ្នកលក់ ។
សេវាទូទាត់តាមរយៈសេវាអេស៊ីលីដាយូនីធី
សេវា
ទូទាត់តាមរយៈសេវាអេស៊ីលីដាយូនីធី
អនុញ្ញាតឱ្យលោកអ្នកអាចទូទាត់វិក្កយបត្រប្រើប្រាស់ទឹក ភ្លើង
សេវាអ៊ីនធើណែត ឬសេវាទូរស័ព្ទ ។ល។ បានយ៉ាងងាយស្រួលនិងឆាប់រហ័ស
តាមរយៈទូរស័ព្ទដៃរបស់លោកអ្នក គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។
សេវាទូទាត់តាមរយៈម៉ាស៊ីនអេធីអឹម
ឥឡូវនេះលោកអ្នកអាចទូទាត់ថ្លៃទំនិញ-សេវាកម្ម ឬទូទាត់វិក្កយបត្រ ជាមួយ
ម៉ាស៊ីនអេធីអឹម
របស់ធនាគារអេស៊ីលីដា ទាំង១៦៧គ្រឿង ។ សេវាទូទាត់តាមរយៈម៉ាស៊ីនអេធីអឹម
ជួយសម្រួលលោកអ្នកបង់ប្រាក់ ឬទូទាត់ថ្លៃទំនិញ-សេវាកម្ម
ឬទូទាត់វិក្កយបត្រទៅឱ្យអ្នកផ្គត់ផ្គង់
តាមរយៈប័ណ្ណអេស៊ីលីដាគ្រប់ប្រភេទ (
ប័ណ្ណអេស៊ីលីដាធម្មតា ប័ណ្ណមាសអេស៊ីលីដា ឬ
ប័ណ្ណឥណពន្ធវីសាអេស៊ីលីដា) ជាមួយម៉ាស៊ីនអេធីអឹមរបស់ធនាគារអេស៊ីលីដា ទូទាំងខេត្ត-រាជធានី នៅក្នុងប្រទេសកម្ពុជា ។
សេវាបញ្ចូលទឹកប្រាក់
តាមរយៈសេវាអេស៊ីលីដាយូនីធី
លោកអ្នកក៏អាចបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ ឬសេវាផ្សេងៗទៀត ពីទូរស័ព្ទដៃដែលមានភ្ជាប់
សេវាអេស៊ីលីដាយូនីធី បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង និងមានងាយស្រួលបំផុត ជាមួយក្រុមហ៊ុនទូរស័ព្ទដូចខាងក្រោម ៖
- Beeline (090/068/067/066/060)
- Cellcard (012/017/077/078/089/092/095/011/099/076/085/061)
- CooTel (038)
- Excell (018)
- Metfone (097/088)
- សេវា One TV
- Online (iTop Card)
- qb (013/080/083/084)
- qbInt (qb International)
- SMART Mobile (093/010/069/070/086/098/096/015/016/081/087)
- ទូរគមនាគមន៍កម្ពុជា (សេវាបង់ប្រាក់ជាមុន អាយ-ខល)
សេវាបញ្ជាតាមរយៈ E-mail/Fax
សេវា
បញ្ជាតាមរយៈ E-mail/Fax
អនុញ្ញាតឱ្យលោកអ្នកដែលជាម្ចាស់គណនីអាចផ្ញើ E-mail/Fax
មកកាន់ធនាគារអេស៊ីលីដា
ដើម្បីស្នើសុំធ្វើប្រតិបត្តិការគណនីពីចម្ងាយ ដូចជា ៖
ផ្ទេរប្រាក់,
ទូទាត់,
ដកប្រាក់ពីគណនី ឬប្រតិបត្តិការផ្សេងៗទៀត តាមបំណងរបស់ម្ចាស់គណនី បានយ៉ាងងាយស្រួល និងឆាប់រហ័ស ។