Sunday, April 27, 2014

ចំនុចទាំង៦ដែលធ្វើអោយក្រុមហ៊ុនមានការផ្លាស់ប្តូរនូវរចនាសម្ព័ន្ធ

២. ពន្យល់ដោយសង្ខេបនូវចំនុចទាំង៦ដែលធ្វើអោយក្រុមហ៊ុនមានការផ្លាស់ប្តូរនូវរចនាសម្ព័ន្ធ ទំហំប្រតិបត្តិការ ប្រព័ន្ធគ្រប់គ្រង ការអនុវត្តន៍ការងារ លំហូរការងារ និងផលិតផលឬសេវាកម្ម ដូចជា ៖
  • Flattening Organizations
 នៅក្នុងក្រុមហ៊ុនទំនើប កម្រិតឋានានុក្រមនៅក្នុងអង្គភាពគឺមិនបាត់បង់ទេប៉ុន្តែក្រុមហ៊ុនទំនើប បានអភិវឌ្ឍខ្លួនអោយទៅ ជាឋានានុក្រមដ៏ប្រសើរបំផុត ដែលធ្វើអោយបន្ទុកនៃការសម្រេចចិត្ត មានតុល្យភាពនៅទូទាំងអង្គភាពដោយផ្តល់ឱ្យនូវលក្ខណៈអង្គភាពសាមញ្ញ ។ ក្រុមហ៊ុនសាមញ្ញ នេះមានកម្រិតគ្រប់គ្រង តិចតួចដោយនិយោជកកម្រិតទាបត្រូវបានគេផ្តល់ឱ្យនូវអំណាច នៃការ សម្រចចិត្តដ៏សម្បើម ។ ពួកគេមិនចាំបាច់ធ្វើការតាមស្តង់ដារពី ៩ ទៅ ៥ ម៉ោង ហើយក៏មិនចាំបាច់ធ្វើការនៅក្នុងការិយាល័យដែរ ដោយនិយោជកប្រភេទនេះប្រហែលជាត្រូវគេ បំបែកឱ្យទៅធ្វើការតាមតំបន់ ហើយជួនការធ្វើការមួយចំហៀងពិភពលោកដែលឆ្ងាយជាងអ្នកគ្រប់ គ្រងដែរ ។
  • Separating Work from Location
បច្ចេកវិទ្យានៃការទំនាក់ទំនងបានកាត់បន្ថយចំងាយសម្រាប់ប្រភេទការងារជាច្រើនក្នុងស្ថានភាពជា ច្រើន ។ អ្នកលក់អាចចំណាយពេលកាន់តែច្រើនជាមួយអតិថិជនរបស់ខ្លួន ហើយអាចមាន ព័ត៌មានថ្មីៗជាច្រើនទាក់ទងនឹងពួកគេ ទោះជាអ្នកលក់យកឯកសារតិចតូចតាមខ្លួនក៏ដោយ ។ និយោជកជាច្រើនអាចធ្វើការយ៉ាងឆ្ងាយពីផ្ទះ ឬរថយន្តពួកគេហើយក្រុមហ៊ុនអាចសល់ កន្លែងទំនេរក្នុងការិយាល័យក្នុងការជួបជាមួយអតិថិជន ឬនិយោជកផ្សេងទៀត ហើយផ្នែកទាំងមូលរបស់អង្គភាពត្រូវបាត់បង់ ។
  • Reorganizing Workflows
ប្រព័ន្ធព័ត៌មានបានកំពុងជំនួសជាលំដាប់នូចជំហានការងារ ធ្វើដោយនៃឱ្យទៅជាចរន្តការងារនិង ដំណើរការងារដើរដោយស្វ័យប្រវត្តិ ។ ប្រព័ន្ធការងារបែបអេឡិចត្រូនិចបានជួយកាត់បន្ថយថ្លៃដើម នៃប្រតិបត្តិការក្នុងក្រុមហ៊ុនជាច្រើនដោយលុប បំបាត់ក្រដាស និងទំលាប់ដែលធ្វើដោយដៃ ។
  • Increasing Flexibility of Organizations
ក្រុមហ៊ុនអាចប្រើបច្ចេកវិទ្យាទំនាក់ទំនងដើម្បីរៀបចំចាត់ចែងក្នុងមធ្យោបាយមួយដែលអាចបត់បែន បានកាន់តែលឿនដោយបង្កើនសមត្ថភាពរបស់ពួកគេទៅនឹងការផ្លាស់ប្តូរក្នុងទីផ្សារ និងដើម្បីយក អត្ថប្រយោជន៍ពីឱកាសថ្មីៗ ។
  • The Changing management Process
បច្ចេកវិទ្យាព័ត៌មាន កំពុងតែកំណត់ឡើងវិញនូវដំណើរការគ្រប់គ្រងដោយផ្តល់នូវសមត្ថភាពថ្មីៗ ដ៏មានថាមពលដើម្បីជួយអ្នកគ្រប់គ្រង អោយធ្វើផែនការ រៀបចំចាត់ចែង ការដឹកនាំ និងការត្រួតពិនិត្យកាន់តែប្រសើរ ។
  • Redefining Organizational Boundaries
ទ្រង់ទ្រាយសំខាន់ៗនៃការបញ្ចូលព័ត៌មានទៅជាក្រុមហ៊ុនទំនើបគឺជាសមត្ថភាពធ្វើអាជីវកម្មឆ្លងកាត់ ព្រំដែនក្រុមហ៊ុនឱ្យមានប្រសិទ្ធិភាពតាមដែលក្រុមហ៊ុនអាចធ្វើទៅបាន ។Post by: kimly srey

0 comments:

Post a Comment